ពត៌មានថ្មីៗ/ News

គំរោងការងារប្រចាំឆ្នាំ/ Year Planning

កម្មវិធីប្រចាំខែ/Monthly planning

សេចក្តីជូនដំណឹង
នៅថ្ងៃទី ២០ មេសា២០១៩ ខាងមុខនេះ សមាគមយើង នឹងរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅ Breda, De Koe ដូចដែលមាន កម្មវិធី ក្នុងគេហទំពរ័ សមាគមស្រាប់។ 
ហេតុនេះ ដើម្បីជួយសម្រួលក្នុងការធ្វើម្ហូបអាហារ របស់ពុកម៉ែ ពូមីង បងប្អូនញាតិមិត្តសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ សមាគម កម្ពុជា.ហូល្លង់ យើងមានទទួលជួយដាំស្លរ ធ្វើម្ហូបអាហារជូន ដោយគ្រាន់តែ ពុកម៉ែ ពូមីង បងប្អូន បញ្ចូលប្រាក់តាមសុទ្ឌា មកគណនីយ៏ របស់សមាគម ឬ ទាក់ទងផ្ទាល់ មកសមាគមយើង ដោយបញ្ជាក់ឈ្មោះ និងចំនួនមនុស្ មកចូលរួមបុណ្យ ជាការស្រេច៕
គណនី របស់សមាគម គឺ​: 
Cambodja-Nederland vereniging NL54RABO0310685621
សូមអរគុណ!

 
ពុកម៉ែ ពូមីង បងប្អូនញាតិមិត្តទាំងអស់ជាទីគោរព!
សមាគម កម្ពុជា . ហូល្លង់ សូមជំរាបជូនដំណឹងថា៖
ក្រោយ បុណ្យភ្ជុំបិណ្ឌនេះរួច សមាគមយើង នឹងរៀបចំដង្ហែរ កឋិនទាន ទឿកាន់វត្តចំនួន បី ដើម្បីជួយទ្រទ្រង់និងកសាងវត្តខ្មែរនៅ អុឺរ៉ុប យើងនេះ។
១. ថ្ងៃទី ២៧​ តុលា ២០១៨ កឋិន ហែរទៅវត្ត អំរិទ្ធ ប្រទេសបែលហ្សុីក។
២. ថ្ងៃទី១០ វិច្ឆិកា​ ២០១៨ កឋិន ហែរទៅវត្ត មុនីសត្ថារាម អាល្លឺមង់។​
៣.ថ្ងៃទី ១១ វិច្ឆិកា ២០១៨ កឋិន ហែរទៅវត្ត សាមគ្គីមុនារាម ប៉ារីស។​
ហេតនេះ សូមពុកម៉ែ បងប្អូនត្រៀមនលក្ខណ ចូលចាប់កុសលសង្កត់ត្រៃ ឬ ជាវ ត្រៃ ដោយសទ្ធារៀងៗខ្លួន តាមវត្តនីមួយៗ ដែលសមាគមយើងនឹងរៀបចំបង្ហាញជូន នាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
 

ពុកម៉ែ ពូមីង បងប្អូនញាតិមិត្តទាំងអស់ជាទីគោរព!
រដូវបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីខ្មែរដ៏សំខាន់របស់យើងបានឈានចូលមកដល់ហើយ ។ 
ហេតុនេះហើយទើប សមាគម កម្ពុជា.ហូល្លង់ បានមូលមតិគ្នានឹងប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌនេះ នាថ្ងៃសៅរ៏ ទី ០៦ ខែ តុលា ឆ្នាំ ២០១៨ នៅ ​Breda ទៅតាមកម្មវិធី និង ទីកន្លែង ដូចមានក្នុង លិខិតអញ្ជើញភ្ចាប់ខាងក្រោមស្រាប់។​

ដើម្បីជួយសម្រួលក្នុងការធ្វើម្ហូបអាហារ របស់ពុកម៉ែ ពូមីង បងប្អូនញាតិមិត្តសម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ សមាគម កម្ពុជា.ហូល្លង់ យើងមានទទួលជួយដាំស្លរជូនដោយគ្រាន់តែ ពុកម៉ែ ពូមីង បងប្អូន បញ្ចូលប្រាក់តាមសុទ្ឌា មកគណនីយ៏ ឬ បង់ផ្ទាល់ មកសមាគមយើង ដោយបញ្ជាក់ឈ្មោះ និងចំនួនមនុស្ស ជាការស្រេច៕ 
សូមអរគុណ! ​

Zaterdag 6 oktober 2018 Pchom Ben te Breda!

Wij nodigen u allen van harte!

Wilt u ons helpen tijdens die dag? Alle hulp is welkom!

សេចក្តីជូនដំណឹង
សមាគន កម្ពុជា.ហូល្លង់ មានកិត្តិយស សូមជំរាបដំណឹង ដល់ក្រុមប្រឹក្សារជំនុំ គណកម្មការទាំងអស់ សមាជិក សមាជិកា សមាគម ពុកម៉ែបងប្អូន ​ និង សាធារណះជនទាំងអស់មេត្តាជ្រាបថា ក្នុងពេលដ៏ខ្លីខាងមុខនេះ សមាគម យើងនឹងបើកគេហទំពរ័ថ្មី ( វ៉ែបសាយ ) ឈ្មោះ www.cambodjanederlandvereniging.com​ ដើម្បីលើកកំពស់ដល់ការរីកចំរើនរបស់សមាគម ដែលករកើតឡើងតាមស្មារតីជួយគាំទ្រជ្រោមជ្រែងគ្រប់បែបយ៉ាងរបស់សមាជិក សមាជិកា សមាគម ពុកម៉ែបងប្អូន និង សាធារណះជន ពីគ្រប់ទិសទី។ 
គោលបំណងសំខាន់ ក្នុងការបើកគេហទំពរ័ថ្មីនេះ គឺ សមាគមយើងនឹងធ្វើការអំពាវនាវជាសកល់ ដល់បងប្អូនខ្មែរ ពុទ្ធសាសនិក ព្រមទាំងសបុរសជន ឲ្យជួយជ្រោមជ្រែងលើ មូលនិធិ កសាងវត្តខ្មែរ ក្រុងឡាក់អេ ប្រទេស ហូល្លង់ ហើយកម្មវិធីមូលនិធិនេះ នឹងចាប់ផ្តើនៅខែ កញ្ញា ឆ្នាំ ២០១៨ នេះតទៅ។ 
រីឯគំរោងលំអិត ទីតាំងកសាងវត្ត និងចំនួនថិកា ក្នុងការកសាងទីអារាមនេះ សមាគមយើង នឹងជំរាបជូនពិស្តារក្នុងគេហទំពរ័ដែលនឹងបង្កើនាពេលដ៏ខ្លីខាងមុខនេះ។ 
សូមអរគុណ។